អំពីយើង

ការិយាល័យមេធាវី គ្លរី ​ត្រូវ​បាន​បង្កើតឡើង​ក្នុងឆ្នាំ ២០០៩ ​ដោយលោកមេធាវី ហំ​ ​ភា ​ជា​សមាជិក​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការិយាល័យមេធាវីគ្លរី ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ជាមួយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលមាន​មេធាវី និងសហការី ​ដែល​មានលក្ខណៈសម្បត្តិ ​និងសមត្ថភាពខ្ពស់​ ព្រមទាំង​បទពិសោធន៍ជាច្រើនឆ្នាំ  ​ដែលអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អតិថិជន។

 

គោលបំណង​ចម្បងនៃ​ការិយាល័យ​ច្បាប់របស់យើង គឺការផ្តល់នូវសេវាផ្នែកច្បាប់ដែលមានសុក្រឹតភាព ប្រសិទ្ធភាព​ និងសុវត្ថិភាព​​ ជូន​​ដល់បុគ្គល ពាណិជ្ជករ ​វិនិយោគិន ​និងអង្គការក្រៅរដ្ឋាភិបាលនានា។ ការិយាល័យ និងសហការីរបស់ យើង​ ប្រកាន់ខ្ជាប់នូវគុណតម្លៃសំខាន់ គឺ​ភាពទៀងត្រង់ វិជ្ជាជីវៈ ក្រមសីលធម៌ និងគុណភាពនៃសេវាកម្ម ដើម្បីផ្តល់ជូនទៅអតិថិជននូវទំនុកចិត្ត​ និងសេវាកម្មដែលប្រកបដោយប្រសិទ្ធិភាព។

 

សមិទ្ធ​ផល​ដែល​យើងបានទទួល​ជោគជ័យ ​គឺការប្រឹក្សាច្បាប់ដល់ម្ចាស់អាជីវកម្ម ​ការ​ដោះស្រាយវិវាទ​ការងារ និងវិវាទពាណិជ្ជកម្ម ​ជា​ច្រើនឲ្យ​សហគ្រាសកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ​សហគ្រាសធុនតូច និង​មធ្យម អង្គការនានា ក្រុម​ហ៊ុន​ពាណិជ្ជកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ ទាំង​ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងតាម ប្រព័ន្ធតុលាការ ព្រមទាំងការចូលរួមយ៉ាងសកម្ម របស់ប្រធានការិយាល័យរបស់យើងក្នុងការចែកចាយចំណេះដឹង ច្បាប់ជូនទៅសាធារណៈជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។