លោកមេធាវី ហំ ភា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចកម្ពុជា។ លោកមេធាវី ហំ ភា ជាស្ថាបនិក និងជាប្រធានការិយាល័យមេធាវី គ្លរី។ លោកមេធាវី ហំ ភា ជាអតីតមន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអតីតមន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកមេធាវី ហំ ភា មានបទពិសោធន៍ដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល រយៈពេលជាង២០ឆ្នាំ ឱ្យក្រុមហ៊ុនវិនិយោគនានានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ។ លោកបានធ្វើជាទីប្រឹក្សាឱ្យម្ចាស់អាជីវកម្ម និងក្រុមហ៊ុនវិនិយោគជាច្រើន។ លោកមានបទពិសោធន៍ការពារក្តី និងតំណាងឱ្យកូនក្តីនៅតុលាការ និងមានបទពិសោធន៍តំណាងឱ្យកូនក្តីនៅក្នុងដំណើរការមជ្ឈត្តការនៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) នៃព្រះរាជាណាចក្រកម្ពុជា។
លោកមេធាវី ហំ ភា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិឯកជន នៅសាកល វិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០១៣ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តនៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩៨។ លោកមេធាវី ហំ ភា ក៏មានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរ។