លោក រឹម វីរៈ ជាមជម្ឈត្តករដែលបានចុះបញ្ជីនៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន លោកក៏ជាទីប្រឹក្សាច្បាប់នៃការិយាល័យមេធាវី គ្លរី ផងដែរ។ លោក វីរៈ មានបទពិសោធន៍ការងារនៅក្នុងវិស័យច្បាប់រយៈពេលជាង ១០ ឆ្នាំ។ លោក វីរៈ ធ្លាប់មានបទពិសោធន៍នៅក្នុងដំណើរការមជ្ឈត្តការ នៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) នៃព្រះរាជាណាចក្រកម្ពុជា និងធ្លាប់មានបទពិសោធន៍នៅក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
ចំពោះការសិក្សា លោក វីរៈ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងទទួលបានបរិញ្ញា បត្រផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោក វីរៈ ក៏មានចំណេះដឹងផ្នែកភាសាយ៉ាងល្អផងដែរ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស។