វិស័យធនាគារ និងហិរញ្ញវត្ថុ

នៅក្នុងការអនុវត្តជាច្រើនឆ្នាំ យើងបានផ្ដល់នូវសេវាកម្មផ្នែកច្បាប់យ៉ាងទូលំទូលាយដល់គ្រឹះស្ថានហិរញ្ញវត្ថុជា ច្រើននៅក្នុងប្រទេសកម្ពុជា។ ជាពិសេស ទីប្រឹក្សាច្បាប់ម្នាក់របស់យើង ធ្លាប់បម្រើការងារជាទីប្រឹក្សាច្បាប់ឱ្យធនាគារអឺរ៉ុបដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការយល់ដឹងយ៉ាងច្បាស់លាស់ និងមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងការដោះស្រាយបញ្ហាផ្លូវច្បាប់ទាក់ទងនឹងវិស័យនេះ។
សេវាកម្មរបស់យើងរួមមាន៖
-ព្រាង ឬ ពិនិត្យឯកសារឥណទាន ដែលរួមមាន កិច្ចព្រមព្រៀងកម្ចីមានកិច្ចធានា កិច្ចព្រមព្រៀងកម្ចីគ្មានកិច្ចធានា កិច្ចសន្យាហ៊ីប៉ូតែក កិច្ចសន្យាធានា កិច្ចព្រមព្រៀងប្រាតិភោគលើភាគហ៊ុន កិច្ចព្រមព្រៀងប្រាតិភោគ និងលក្ខខណ្ឌស្តង់ដារ 
-ធ្វើសាក្សីលើឯកសារឥណទាន
-ចុះបន្ទុក
-តំណាង ឬ ជួយនៅក្នុងដំណើរការប្រមូល
-តំណាងអតិថិជននៅក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
-តំណាងអតិថិជននៅក្នុងនីតិវិធីតុលាការ

សេវាកម្មផ្សេងៗ