មុនពេលក្លាយជាមេធាវី លោក ហំ ភា គឺជាមន្ត្រីបម្រើការងារនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលបន្ទុកដោះស្រាយវិវាទការងារ និងបានចំណាយពេលអស់ជាច្រើនឆ្នាំបម្រើការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ វិស័យការងារ គឺជាជំនាញស្នូលរបស់យើង ដែលយើងធ្លាប់បានតំណាងឱ្យក្រុមហ៊ុន សហគ្រាស និងនិយោជកជាច្រើន នៅក្នុងការដោះស្រាយវិវាទការងារតាមរយៈប្រព័ន្ធតុលាការ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងការចរចា។
សេវាកម្មរបស់យើងរួមមាន៖
-ព្រាង ឬ ត្រួតពិនិត្យកិច្ចសន្យាការងារ គោលនយោបាយធនធានមនុស្ស បទបញ្ជាផ្ទៃក្នុង និងឯកសារចាំបាច់នានា
-តំណាងឱ្យអតិថិជននៅក្នុងការវិវាទការងារនៅក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និង/ឬ តុលាការ
-ពិគ្រោះច្បាប់ការងារ ឬ វិវាទការងារគ្រប់ប្រភេទ ដោយគ្មានការកំណត់ចំពោះការអនុវត្តច្បាប់ការងារ ការរំលាយកិច្ចសន្យា ការងារ សំណងជម្ងឺចិត្ត បញ្ហាវិន័យ កូដកម្ម ឬ ឡុកអៅ ។ល។