រឿងក្ដី និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

រឿងក្ដី គឺជាករណីទូទៅរបស់ការិយាល័យយើង ដែលធ្លាប់បានដោះស្រាយកន្លងមក។ ជាមួយនឹងបទពិសោធ រយៈពេលជាង១០ឆ្នាំនៃរឿងក្ដីនៅគ្រប់កម្រិតនៃយុតាធិកា ផលប្រយោជន៍របស់កូនក្ដី គឺជាការយកចិត្តទុកដាក់ដ៏សំខាន់ បំផុតរបស់យើង ហើយយើងតែងតែខិតខំការពារ និងផ្ដល់ដំណោះស្រាយផ្លូច្បាប់ដែលប្រកបដោយសុវត្ថិភាព ដោយ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងគោលការណ៍គ្មានអំពើពុករលួយ។ ទោះបីជារឿងក្ដីជាករណីទូទៅក៏ដោយ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាជម្រើសរបស់យើង។ ប្រធានការិយាល័យ និងក្រុមការងាររបស់យើង ធ្លាប់បានដោះស្រាយវិវាទប្រកបដោយជោគជ័យយ៉ាងច្រើន តាមរយៈការចរចាប្រកបដោយមិត្តភាព ក៏ដូចជាការតំណាងឱ្យអតិថិជន ទាំងវិស័យការងារ និងមជ្ឈត្តការផ្នែកពាណិជ្ជកម្មផងដែរ ដែល យើងបានប្ដេជ្ញាខិតខំយ៉ាងអស់ពីសមត្ថភាព ដើម្បីទទួលបាននូវដំណោះស្រាយផ្លូវច្បាប់ដែលប្រកបដោយប្រសិទ្ធភាព។ ដែលចំណាយអស់តិច និងចំណេញពេលវេលា។
សេវាកម្មរបស់យើងរួមមាន៖
-តំណាងអតិថិជននៅតុលាការគ្រប់ជាន់ថ្នាក់ ក្នុងរឿងក្ដីគ្រប់ប្រភេទ (រដ្ឋប្បវេណី ព្រហ្មទណ្ឌ ពាណិជ្ជកម្ម ការងារ ។ល។)
-តំណាងអតិថិជននៅក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគ្រប់ប្រភេទ រួមមាន៖
•ការចរចា
•ការសម្រុះសម្រួល
•ក្រុមប្រឹក្សាអាជ្ញាកណ្ដាល
•មជ្ឈត្តការផ្នែកពាណិជ្ជកម្ម
-តំណាងអតិថិជននៅក្នុងការស្នើសុំវិធានការបណ្ដោះអាសន្ន
-តំណាងអតិថិជននៅក្នុងសវនាការ និង/ឬ ការអនុវត្តសេចក្ដីសម្រេច

សេវាកម្មផ្សេងៗ