ពិគ្រោះច្បាប់មិនគិតកម្រៃ

ការិយាល័យមេធាវីយើងខ្ញុំមានផ្ដល់ការពិគ្រោះច្បាប់តាមទូរស័ព្ទដោយមិនគិតកម្រៃលើបញ្ហារពីរចំណុចគឺ៖

១- វិវាទដែលពាក់ព័ន្ធនឹងបំណុលធនាគារ ឬបំណុលឯកជន។

២- វិវាទដែលពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍និងគ្រួសារ។

ដោយសង្កេតឃើញថា មានបញ្ហាជាច្រើន ជាពិសេសរឿងបំណុល រឿងអាពាហ៍ និងគ្រូសារ ដែលនាំឲ្យបងប្អូនប្រជាពលរដ្ឋយើងមានការព្រួយបារម្ភ បាក់ទឹកចិត្ត ភ័យខ្លាច អស់សង្ឃឹម។ ដើម្បីចូលរួមចំណែកជួយកាត់បន្ថយទុក្ខលំបាក និងការចំណាយរបស់បងប្អូនមួយចំនួន យើងបានត្រៀមខ្លួនដើម្បីផ្តល់ការពិគ្រោះច្បាប់ជូនប្រកបដោយវិជ្ជាជីវៈ។

ចំពោះការពិគ្រោះច្បាប់ដោយផ្ទាល់ ឬតំណាងនៅតាមស្ថាប័ន និងសាលាជម្រះក្តីនានា យើងមិនមានការផ្តល់ជូនដោយមិនគិតកម្រៃមេធាវីទេ។

សូមទាក់ទងមកលេខ 078 955 501 ( Telegram and WhatsApp)