កិច្ចសន្យាពាណិជ្ជកម្ម និងអាជ្ញាប័ណ្ណអាជីវកម្ម

កិច្ចសន្យា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការទំនាក់ទំនងអាជីវកម្ម និងប្រតិបត្តិការពាណិជ្ជកម្មគ្រប់ប្រភេទ។                កិច្ចសន្យាល្អ គឺជាកិច្ចសន្យាដែលរួមបញ្ចូលនូវធាតុសំខាន់ៗទាំងអស់ដោយផ្អែកលើប្រភេទកិច្ចសន្យានីមួយៗ    និងគិតគូរពីសេណារីយ៉ូហានិភ័យ និងវិធីដោះស្រាយគ្រប់បែបយ៉ាង។ នៅការិយាល័យមេធាវីរបស់យើង យើងយកចិត្តទុកដាក់​រាល់ព័ត៌មានលម្អិតនៃកិច្ចសន្យាដើម្បីកាត់បន្ថយហានិភ័យនិងបង្កើនការការពារនិងធានាប្រសិទ្ធភាពនៃការអនុវត្ត។
សេវាកម្មរបស់យើងរួមមាន៖
-ព្រាង/ត្រួតពិនិត្យ/ផ្ដល់យោបល់ ទៅលើកិច្ចសន្យាពាណិជ្ជកម្មគ្រប់ប្រភេទ ដោយគ្មានកំណត់៖
•កិច្ចព្រមព្រៀងសហការវិនិយោគ
•កិច្ចព្រមព្រៀងទិញលក់ភាគហ៊ុន
•កិច្ចព្រមព្រៀងទិញលក់ទ្រព្យ
•កិច្ចព្រមព្រៀងផ្តល់សិទ្ធិពាណិជ្ជកម្ម
•កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ
•កិច្ចព្រមព្រៀងសេវាកម្ម
•កិច្ចព្រមព្រៀងផ្គត់ផ្គង់ (ក្នុងស្រុក និងក្រៅស្រុក)
-ការប្រឹក្សា/ដំណើរការនៃអាជ្ញាប័ណ្ណពាណិជ្ជកម្ម ដែលរួមមាន៖
•ការចុះបញ្ជីពាណិជ្ជកម្ម
•ការចុះបញ្ជីពន្ធដារ
•ការចុះបញ្ជី និងការធ្វើវិសោធនកម្មលក្ខន្តិកៈក្រុមហ៊ុន
•ការដាក់បញ្ចូល ការទិញលក់ និងការរំលាយក្រុមហ៊ុន

សេវាកម្មផ្សេងៗ